អត្ថបទទៀត

  • in

    លោក​អ្នក​អាច​អាន​ព្រះ​គម្ពីរ​បាន៖ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល ផ្នែក​ទី១

    ព្រះ​យេស៊ូវ​ផ្ទាល់​ក៏​បាន​សន្មត​ថា ការ​អាន​ព្រះ​គម្ពីរ​គឺ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​យល់​ព្រះ​បន្ទូល​ទ្រង់​បាន ដោយ​ទ្រង់​មាន​បន្ទូល​ប្រាំ​មួយ​ដង​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង» ឬ​ជួន​កាល​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រឹត្យ​វិន័យ​ទេ​ឬ​អី» (ម៉ាថាយ ១២:៣, ១២:៥, ១៩:៤, ២១:១៦, ២១:៤២, ២២:៣១… អាន​បន្ថែម

  • in

    តើ​ជា​រឿង​សំខាន់​ទេ​ដែល​យើង​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​សម្រាប់​អាពាហ៍ពិពាហ៍?

    «តើ​លោក​គ្រូ​គិត​ថា វា​ជា​រឿង​សំខាន់​ដែរ​ឬ​ទេ​ដែល​កូនៗ​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​ខ្លួន​សម្រាប់​ជម្រើស​ដៃ​គូរ​ជីវិត​អាពាហ៍ពិពាហ៍?»

    បាទ! សំខាន់ ប៉ុន្តែ​មិន​ចាំ​បាច់​ទាំង​ស្រុង​នោះ​ទេ។ អាន​បន្ថែម

  • in

    តើ​ក្រុម​ជំនុំ​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​នៅ​ពេល​ណា?

    សម្រាប់​ការ​ឆ្លើយ​ទៅ​កាន់​សំណួរ​មួយ​នេះ គឺ​អាស្រ័យ​លើ​ថា តើ​យើង​កំពុង​តែ​និយាយ​អំពី​អ្វី​ដែល​លោក ភារម្យ បាន​ហៅ​ថា ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ ឬ​ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ក្រៅ​ផ្លូវ​ការ។ ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ក្រៅ​ផ្លូវ​ការ គឺ​ទាក់​ទង​នឹង​ការ​ប្រឈម​មុខ​ជា​លក្ខណៈ​ឯកជន ចំណែក​ឯ​ការ​ប្រដៅ​ទូន្មាន​ក្រុម​ជំនុំ​ជា​ផ្លូវ​ការ គឺ​ទាក់​ទង​នឹង​ដំណើរ​ជា​ទូទៅ​របស់​ក្រុម​ជំនុំ។ អាន​បន្ថែម

  • in

    តើ​យើង​ត្រូវ​រាប់​គ្រប់​យ៉ាង​ជា​ខាត ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន​ឬ?

    យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។ យើង​ធ្វើ​ការ ពីព្រោះ​ទ្រង់​ធ្វើ​ការ​នៅ​ក្នុង​យើង។ យើង​អាច​ធ្វើ​ឲ្យ​ការ​រស់​ឡើង​វិញ និង​ការ​ស្គាល់​ព្រះ​គ្រីស្ទ​ក្លាយ​ជា​កម្ម​សិទ្ធ​របស់​យើង​ផ្ទាល់​បាន ពីព្រោះ​ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​រួច​ហើយ។ អាន​បន្ថែម

  • in

    អត្ថបទ​លេខ​៣ – តើ​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​​បុរស និង​ការ​ចុះ​ចូល​នៃ​ស្ត្រី​បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​បំពាន?

    ដូច្នេះ ការ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅមក​មិន​មែន​មាន​ន័យ​ថា ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សណ្ឋាន​ដូច​គ្នា​នោះ​ទេ។ ការ​ចុះ​ចូល​គ្នា​ទៅវិញ​ទៅ​មក​នោះ មិន​ធ្វើ​ការ​ដឹក​នាំ​របស់​ព្រះ​គ្រីស្ទ​លើ​ក្រុម​ជំនុំ​មាន​ភាព​អន់​ខ្សោយ ហើយ​ក៏​មិន​គួរ​ធ្វើ​មាន​ការ​សម្រប​សម្រួល​ដល់​ការ​ដឹក​នាំ​របស់​ប្ដី​លើ​ប្រពន្ធ​របស់​គាត់​ផង​ដែរ។ អាន​បន្ថែម

  • in

    តើ​នៅ​ពេលណា​ដែល​លោក​អ្នក​គួរ​អនុវត្ត​ការ​ដាក់​វិន័យ​ក្រុម​ជំនុំ? ហើយ​តើ​លោក​អ្នក​ប្រឈម​ជា​មួយ​បាប​ដោយ​របៀប​ណា?

    ភាគ​ច្រើន​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​ទំនាក់​ទំនង​ធម្មតា ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅរ៍។ ទេ! នេះ​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​ចង់​បាន​ក្រុម​ជំនុំ​មួយ​ដែល​មាន​សមាជិក​ក្រុម​ជំនុំ​រត់​ជុំ​វិញ​ព្រះ​វិហារ ហើយ​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ​គ្នា​គ្រប់​ពេល​នោះ​ទេ។ ស្តាប់​ទៅ គឺ​វា​ហាក់​ដូចជា​មិន​ល្អ​ទាល់​តែ​សោះ។វា​គឺ​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា លោក​អ្នក​ចង់​បាន​ក្រុម​ជំនុំ ដែល​ធ្វើ​ការ​កំណត់​ដោយ​សមាជិក​ដែល​ស្រែក​ឃ្លាន​ចំពោះ​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។ ជា​ធម្មតា សមាជិក​ក្រុម​ជំនុំ​ស្នើសុំ​ការ​កែ​តម្រូវ ដែល​ពួក​គាត់​មិន​លាក់​លៀម​ពី​កំហុស​របស់​ពួក​គាត់​នោះ​ទេ ដោយ​ព្រោះ​ពួក​គាត់​ចង់​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ អាន​បន្ថែម

  • in

    តើ​អ្វី​ទៅ​ជា​កម្រៃ​យ៉ាង​ធំ ពី​ការ​គោរព​ប្រតិបត្តិ​​ព្រះជាម្ចាស់? (១ធីម៉ូថេ ៦)

    ដូច្នេះ អ្នក​ជឿ​មិន​គួរ​ប្រព្រឹត្ត​ហាក់​បី​ដូច​ជា​ថា ការ​មាន​នូវ​ទ្រព្យ​សម្បត្តិ​គឺ​ជា​គន្លឹះ​ទៅ​កាន់​ជីវិត​ដ៏​ល្អ​ប្រសើរ​នោះ​ឡើយ ដោយ​សារ​វា​មិន​មែន​ដូច្នោះ​ទេ។ ជីវិត​ដ៏​ល្អ​ប្រសើរ​គឺ​ស្ថិត​នៅ​ក្នុង​ការ​ចេះ​មាន​ចិត្ត​ស្កប់​ស្កល់​ដោយ​កោត​ខ្លាច​ព្រះ មិន​មែន​ស្ថិត​ទៅ​លើ​ការ​កាន់​តែ​មាន​របស់​របរ និង​ទ្រព្យ​សម្បត្តិ​ច្រើន​ទៀត​នោះ​ទេ… អាន​បន្ថែម

  • in

    តើ​ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​មែន​ឬ?

    ប្អូន​ស្រី សោភ័ណ្ឌ បាន​ផ្ញើ​សារ​សួរ​ដូច​ត​ទៅ៖ «ស្ត្រី​ចាស់ៗ​នៅ​ព្រះ​វិហារ​ខ្ញុំ​បារម្ភ​អំពី​របៀប​ដែល​ខ្ញុំ​សិក្សា​ព្រះ​គម្ពីរ។ ពួក​គាត់​គិត​ថា ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​វា​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​ហើយ ប៉ុន្តែ​នេះ​ជា​របៀប​តែ​មួយ​ដែល​ខ្ញុំ​ចេះ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រំភើប​ជាង​ការ​ឃើញ​ភាព​ស៊ី​គ្នា​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នោះ​ទេ។ ដោយ​ប្រើ​ប្រាស់​ប៊ិច​មាន​ពណ៌​ខុសៗ​គ្នា ខ្ញុំ​គូស​ចំណាំ និង​សរសេរ​ចុះ​លើ​គែម​ទំព័រ​ព្រះ​គម្ពីរ​របស់​ខ្ញុំ​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ។ ខ្ញុំ​ជឿ​ជាក់​ថា នេះ​គឺ​ជា​របៀប​មួយ​ដែល​ខ្ញុំ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ ខណៈ​ពេល​ដែល​ខ្ញុំ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ឃើញ​អំពី​ការ​លាត​ត្រដាង​ឲ្យ​យល់​នូវ​ដំណើរ​រឿង​របស់​ព្រះ​អង្គ​នៅ​លើ​ទំព័រ​នីមួយៗ។ អាន​បន្ថែម

  • in

    តើ​អ្វី​ជា​ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ?

    ការ​ដាក់​វិន័យ​ក្នុង​ក្រុម​ជំនុំ គឺ​ជា​សកម្មភាព​របស់​ក្រុម​ជំនុំ​ក្នុង​ការ​ប្រឈម​មុខ​នឹង​អំពើ​បាប​របស់​សមាជិក​ណា​ម្នាក់ ហើយ​ត្រូវ​ហៅ​ពួក​គេ​មក​ជួប ដើម្បី​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ប្រសិន​បើ អ្នក​នោះ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ឈាន​ទៅ​ដល់​ការ​ដក​អ្នក​នោះ​ចេញ​ដោយ​អះអាង​ថា មិន​មែន​ជា​សមាជិក​ភាព​គ្រីស្ទ​បរិស័ទ​នៅ​ក្នុង​ក្រុម​ជំនុំ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់​ទេ ដោយ​ព្រោះ​អ្នក​នោះ មាន​អំពើ​បាប​ធ្ងន់ធ្ងរ ដោយ​មិន​បាន​ប្រែ​ចិត្ត​ចេញ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.
Back to Top

Log In

Forgot password?

Enter your account data and we will send you a link to reset your password.

Your password reset link appears to be invalid or expired.

Log in

Privacy Policy

Add to Collection

No Collections

Here you'll find all collections you've created before.